កីឡា

Newcastle ត្រៀមលុយ ២១លានផោន ទិញកីឡាករវ័យ ២៤ឆ្នាំម្នាក់ ដាច់ពីInter Milan

ក្លឹប Newcastle ត្រូវបានគេដឹងថា កំពុងស្ថិតនៅក្នុង កិច្ចចរចាគ្នាមួយ ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការដោះដូរកីឡាករ របស់ក្លឹបInter Milanម្នាក់ ដែលមានតម្លៃខ្លួន ២១លានផោន។

កីឡាករខ្សែប្រយុទ្ធ ស្លាបសញ្ជាតិអូទ្រីស Valentino Lazaro មានវ័យ២៤ឆ្នាំ បានចូលរួមជាមួយ នឹងក្រុមរបស់លោក Steve Bruce កាលពីខែមករា ក្នុងលក្ខខណ្ឌខ្ចីជើង ពីក្លឹបយក្សអ៊ីតាលី Inter Milan ហើយបានបង្ហាញ ខ្លួនតែ៥ដង និងរកបាន១គ្រាប់ ជូនNewcastle។

ប៉ុន្តែជាផ្នែកមួយ នៃការ ធ្វើបដិវត្តក្លឹប និងក្រោយការសម្រេចចិត្ត លក់ក្លឹបក្នុងតម្លៃ៣០០លានផោន ទៅឲ្យស្តេចអារ៉ាប់ ហើយនោះកីឡាកររូបនេះ នឹងក្លាយទៅជាកីឡាករទី១ ដើម្បីការងារនេះ។

អតីតកីឡាករ របស់ក្លឹបSalzburgរូបនេះនឹងត្រូវគេជឿជាក់ថា នឹងមិនអាចលេងឲ្យឈុត របស់លោក Antonio Conteឡើយ ហើយបើមិនដូច្នេះទេ ក៏ត្រូវក្លឹបដាក់ឲ្យលេង ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងក្លឹបផ្សេងទៀតផងដែរ ពេលចប់កុងត្រា ជាមួយនឹងNewcastle៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top