កីឡា

Sarmiento នៅឈុតក្រោម ១៨ឆ្នាំ របស់អង់គ្លេស កំពុងទាក់ក្លឹប ជាច្រើន នៅតំបន់ អ៊ឺរ៉ុប

កីឡាករវ័យក្មេងទំរង់លេងខ្លាំងប្លែក ដែលមានឈ្មោះថា Jeremy Sarmiento ពេលនេះត្រូវបានគេដឹងថាកំពុងក្លាយទៅជាគោលដៅ របស់ក្លឹបជាច្រើននៅតំបន់អ៊ឺរ៉ុប គឺគ្រប់លីគកំពូលទាំង៥តែម្តង។

ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំរូបនេះបច្ចុប្បន្ន កំពុង លេងឲ្យក្លឹបBenficaហើយនៅសល់ កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយនឹងក្លឹបកំពូល ប៉ទុយហ្គាល់នេះ។Sarmientoធ្លាប់លេង នៅអង់គ្លេសជាមួយនឹងCharltonដែរប៉ុន្តែទើបតែបាន ផ្លាស់ទៅប៉ទុយហ្គាល់កាលពីឆ្នាំ២០១៨។

ក្រៅតែពីក្លឹបដែលកំពុងប្រជែងគ្នា នោះសូម្បីតែសហព័ន្ធបាល់ទាត់ ជម្រើសជាតិរបស់អង់គ្លេសអេស្បាញនិងអេក្វាឌ័រក៏កំពុងចរចា ជាមួយនឹងកីឡាកររូបនេះផងដែរ អំពីអនាគត របស់គាត់នៅជម្រើសជាតិ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top