កីឡា

Chelsea កំណត់កីឡាករ ៥នាក់ ដើម្បីលក់ចេញ ប្រមូលលុយចរចាទិញ Sancho និង Chilwell

សប្តាហ៍នេះគេបានដឹងថា ក្លឹបតោខៀវ Chelsea បានត្រៀមរួចរាល់ហើយ ក្នុងការលក់ចោលកីឡាករ៥រូបនារដូវក្តៅ ដើម្បីប្រមូលបានលុយមួយចំនួន យកមកធ្វើការចរចាទិញយកខ្សែប្រយុទ្ធគោលដៅទាំងពីររូបរបស់ខ្លួនគឺ Jadon Sanchoនិង Ben Chilwell។

តាមការអះអាងរបស់ESPNបាននិយាយថា Frank Lampad ដែលជាគ្រូបង្វឹកក្លឹបChelsea នឹងលក់ចេញកីឡាក៥រូបដែលសុទ្ធតែ ជាសមាជិកឈុតធំរបស់ក្លឹប ប៉ុន្តែក្នុងនោះមិនមានឈ្មោះរបស់Kante នោះឡើយ។

គួរឲ្យដឹងដែរថាកីឡាករ ដែលនឹងត្រូវលក់ចេញ មានដូចជាកីឡាករ Bakayoko, Batshuayi, Alonso, Jorginho និង Morata ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top