កីឡា

អតីតកីឡាករ ប្រេស៊ីលរូបនេះ អាងថាខ្លួនល្អ ជាងCR7 និងMessi ឬសូម្បីតែ Neymar

មិនមានកីឡាកររូបណា ដូចជា Cristiano Ronaldo, Lionel Messi ឬNeymar ដែលមានសមត្ថភាពល្អ ដូចជាអតីតកីឡាករប្រេស៊ីល Edilson ឡើយ នេះបើយោងតាម ការអះអាងរបស់ Edilson ផ្ទាល់ខ្លួនឯង។

សមាជិកម្ចាស់ ពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០០២ របស់ប្រទេសប្រេស៊ីលរូបនេះ បច្ចុប្បន្នមានវ័យ ៤៨ឆ្នាំទៅហើយ ប៉ុន្តែលោកបានអះអាងថា សមត្ថភាពរបស់គាត់ មានភាពខ្លាំងជាងកីឡាករ បាល់ទាត់សម័យទំនើបនេះ។

លោក Edilson បាននិយាយថា កីឡាករទាំង៣រូបនេះ ខ្លាំងពិតមែន ប៉ុន្តែពួកគេត្រូវតែឈ្នះ ពានរង្វាន់ពិភពលោក បានម្តងទើបអាចមកប្រៀបធៀប ជាមួយនឹងគាត់បានហើយចាំបាច់ ត្រូវបានអត្តចារិតល្អ ឲ្យដូចគាត់ទើបអាចប្រៀបធៀប ជាមួយគាត់បាន៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top