បរទេស៖ នៅថ្ងៃសៅរ៍ទី២៣ខែឧសភានេះ បានឲ្យដឹងថា នាយកប្រតិបត្តិ ក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បច្ចុប្បន្ននេះ បានកើនឡើង ទ្រព្យសម្បតិ្ត រហូតទៅដល់ ៨៧,៨ ពាន់ប៊ីលានដុល្លារ ដែលមានន័យថា គាត់បានក្លាយជា អ្នកមានជាងគេបំផុតទី ៣ យោងតាមការធ្វើចំណាត់ថ្នាក់ មហាសេដ្ឋី នៅក្នុងកាសែត Bloomberg ។
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Zuckerberg បានកើនឡើង ចំនួនប្រមាណជា ៣០ ពាន់ប៊ីលានដុល្លារ ចាប់តាំងពីថ្ងៃទី ១៧ ខែមីនានេះបើយោងតាម សារព័ត៌មាន Bloomberg បានឱ្យដឹងថា មួយថ្ងៃបន្ទាប់ពីតំបន់សានហ្វ្រានស៊ីស្កូ ក្លាយជាតំបន់សំខាន់ របស់សហរដ្ឋអាមេរិក ដំបូងបង្អស់ ដែលបានប្រកាសបិទទ្វារ និងមិនអនុញ្ញាតិឲ្យពលរដ្ឋរបស់ខ្លួន ធ្វើការជួបជុំ ដែលមិនមានប្រយោជន៍។
ទោះបីជាមានការរីករាលដាល នៃវិបត្តិសេដ្ឋកិច្ច យ៉ាងណាក៏ដោយក៏ហ្វេសប៊ុក ត្រូវបានគេរាយការណ៍ ពីតួលេខដ៏ល្អប្រសើរ ដែលមានទំហំលើស ជាងការរំពឹងទុក ទាំងប្រាក់ចំណូលនិងអ្នកប្រើប្រាស់ ក្នុងប្រាក់ចំណូល នៅត្រីមាសទី ១ និងបន្ថែម ៤៤ ពាន់ប៊ីលានដុល្លារ ទៅលើតម្លៃទីផ្សារ របស់ខ្លួនទៀតផង៕
ប្រែសម្រួល៖ស៊ុនលី