ក្លឹបយក្សអ៊ីតាលី Inter Milan ត្រូវបានគេមើលឃើញថា គឺជាក្លឹបនាំមុខគេ ក្នុងការដណ្តើមយកកីឡាករ ខ្សែប្រយុទ្ធEdinson Cavani ខណៈដែលកុងត្រា របស់កីឡាកររូបនេះ ជាមួយនឹងក្លឹបPSG បានឈានមកដល់ ថ្ងៃផុតកំណត់ ទៅហើយនោះ។
កីឡាកររំពឹងថា នឹងអាចរកក្លឹបថ្មីឲ្យបាននៅរដូវក្តៅនេះ ហើយក្នុងនោះមានទាំងក្លឹបធំៗ នៅអង់គ្លេសនិងអេស្បាញផងដែរ ដែលចង់បានរូបគាត់ មានដូចជាMan United, Chelsea, Atletico Madrid ព្រមទាំងNewcastle ជាក្លឹបអ្នកមានថ្មីនោះផងដែរ ។ បញ្ហាកូវីដ១៩បានធ្វើឲ្យកីឡាករខ្សែប្រយុទ្ធឆ្នើម គ្មានតម្លៃខ្លួនដូចជា Cavaniនេះ គឺជាគោលដៅគួរឲ្យចាប់ អារម្មណ៍បំផុត។
ប៉ុន្តែមិនមានក្លឹបច្រើនឡើយ ដែលហ៊ានផ្តល់កុងត្រា រយៈពេលវែងជូនកីឡាករ វ័យ៣៣ឆ្នាំរូបនេះ គឺមានតែ Inter Milanប៉ុណ្ណោះ ដែលបានដាក់សំណើរផ្តល់កុងត្រា រយៈពេលដល់ទៅ៣ឆ្នាំ ដែលមានន័យថា Cavani នឹងអាចលេង ដល់អាយុ៣៦ឆ្នាំ ៕
ប្រែសម្រួល៖ស៊ុនលី