កីឡា

លោក Coates និយាយថា ព្រឹត្តិការណ៍ កីឡាអូឡាំពិក ប្រឈមនឹងបញ្ហាពិត ដោយសារមេរោគ COVID-19

MELBOURNE៖មន្ត្រីជាន់ខ្ពស់អូឡាំពិកអន្តរជាតិ John Coates បាននិយាយថា អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅប្រទេសជប៉ុនបានប្រឈមនឹង បញ្ហាពិត ដែលរៀបចំព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំក្រោយដោយសារ ការឆ្លងមេរោគកូរ៉ូណា នៅតែបន្តកើនឡើងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

លោក Coates ប្រធានអូឡាំពិកអូស្រ្តាលី និងជាប្រធានផ្នែកអធិការកិច្ចគណៈកម្មាធិការអូឡាំពិកអន្តរជាតិប្រចាំទីក្រុងតូក្យូបាននិយាយថា អ្នករៀបចំត្រូវតែសន្មត់ថាវានឹងមិនមានវ៉ាក់សាំងសម្រាប់ COVID-១៩ ឬក៏គ្មានបរិមាណគ្រប់គ្រាន់នៅក្នុងពេលវេលានៃព្រឹត្តិការណ៍កីឡានេះទេ។ លោក Coates បានប្រាប់តុមូលមួយដែលរៀបចំឡើងដោយ News Corp របស់អូស្រ្តាលីថា យើងមានបញ្ហាពិតប្រាកដពីព្រោះយើងមានកីឡាករដែលមកពី ២០៦ ប្រទេសផ្សេងៗគ្នា ។

នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេបានមានប្រសាសន៍ថា ការប្រកួតអាចកើតឡើងតែនៅឆ្នាំ ២០២១ ប៉ុណ្ណោះ។ ប្រទេសជប៉ុន មានករណីថ្មីចំនួន ១០,០០០ ករណី ហើយយើងត្រូវសន្មតថា វានឹងមិនមានវ៉ាក់សាំងទេ ឬប្រសិនបើមានវ៉ាក់សាំង វានឹងមិនគ្រប់គ្រាន់ទេក្នុងការចែកចាយពាសពេញពិភពលោក។

នៅក្នុងខែមីនារដ្ឋាភិបាល IOC និងរដ្ឋាភិបាលជប៉ុនបានធ្វើការសម្រេចចិត្ត ដែលមិនធ្លាប់មានពីមុនមកដើម្បីពន្យាពេល ការប្រកួតកីឡាអូឡាំពិក ដែលគ្រោងនឹងចាប់ផ្តើម នៅខែកក្កដាក្នុងរយៈពេលមួយឆ្នាំដោយសារតែការផ្ទុះឡើង នៃមេរោគនេះ៕ដោយ៖លី ភីលីព

Most Popular

To Top