កីឡា

Bayern Munich បដិសេធមិនបន្ត កុងត្រាខ្ចីជើង ដល់Coutinho ភ្លាម Arsenal បើកការចរចាភ្លាម

ក្លឹបកាំភ្លើងធំArsenal ត្រូវបានគេជឿជាក់ថា បានបើកកិច្ចចរចាគ្នាមួយជាមួយនឹងភ្នាក់ងារកីឡាករ Phillipe Coutinho ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការដោះដូរយកកីឡាករប្រេស៊ីលរូបនេះត្រឡប់មក លេងនៅអង់គ្លេសវិញនៅរដូវក្តៅខាងមុខនេះ។

កីឡាករខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ រូបនេះបានបរាជ័យ មិនអាចសាងកេរ្ត៍ឈ្មោះឡើយ ក្នុងពេលលេង ជាមួយនឹងក្លឹបយក្សអេស្បាញBarcelona ក្រោយពេលដែលបាន ផ្ទេរពីក្លឹបហង្សក្រហមLiverpoolកាលពីឆ្នាំ២០១៨ហើយ ទីបំផុតបានត្រឹមក្លឹបអេស្បាញរុញ ចេញទៅឲ្យលេងលក្ខខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Bayern Munichរហូតមក។

តាមពិតBayern Munich មានជម្រើស២សម្រាប់រក្សាទុកកីឡាករប្រេស៊ីលរូបនេះទី១គឺទិញដាច់ ក្នុងតម្លៃ១០៥លានផោននិងទី២គឺបន្តកុងត្រាខ្ចីជើងប៉ុន្តែ យោងតាមការអះអាងរបស់ប្រធានក្លឹបលោកKarl Heinze Rummenigge បានបញ្ជាក់ហើយថា ក្លឹបមិនចាប់អារម្មណ៍ចំពោះ កីឡាកររូបនេះឡើយនៅចុងបញ្ចប់។

កាំភ្លើងធំArsenal ក្រោមការដឹកនាំរបស់ លោកArtetaបានថែមទាំងត្រៀមតំណាងរបស់ក្លឹបដើម្បី ជួបជាមួយនឹងភ្នាក់ងារកីឡាករគឺលោក Kia Joorabchian រួចហើយក្នុងការចរចាផ្តល់លក្ខខណ្ឌផ្ទាល់ខ្លួនជូនកីឡាករ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top