គេជឿជាក់ថាសប្តាហ៍នេះ នឹងមានការសម្រេច ចិត្តចុងក្រោយមួយ ដើម្បីវិលត្រឡប់មកវិញ នូវការប្រកួតដែលនៅសេសសល់ របស់លីគកំពូលអង់គ្លេស Premier League រដូវកាល២០១៩_២០២០ ខណៈដែលករណីវិជ្ជមានកូវីដ១៩ មានការកើនឡើង ដល់៨នាក់ហើយក្តី ។
ក្នុងនោះផងដែរ កាលវិភាគការប្រកួតដំបូង ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ ទោះបីមិនទាន់មានពេលវេលាច្បាស់លាស់ នៅឡើយដោយក្លឹបបិសាចក្រហម Man United នឹងត្រូវប៉ះក្លឹបមាន់ខ្នាយមាស Spurs ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ សូម្បីតែការប្រកួតនៅកីឡាដ្ឋានរួម ឬកីឡាដ្ឋានរបស់ក្លឹបទាំងឡាយ ដូចធម្មតាក៏មិនទាន់បាន សម្រេចដូចគ្នា ។
កីឡាករទាំងឡាយ ភាគច្រើន បានត្រឡប់មកដល់ទីលានហ្វឹកហាត់ របស់ក្លឹបវិញ ហើយតាំងតែពីសប្តាហ៍មុន ប៉ុន្តែក្នុងលក្ខខណ្ឌ ដែលគេហៅថា ជាដំណាក់កាលទី១ និងត្រូវបន្តរហូតដល់ការពិភាក្សាគ្នា អស់បញ្ហាដែលត្រូវជជែករវាងកីឡាករ និងក្លឹបទើបដំណាក់កាលទី២ ត្រូវបានអនុវត្ត៕
ប្រែសម្រួល៖ស៊ុនលី