ប៉ារីស៖ នៅពេលក្រុមហ៊ុន Renault SA ក្រុមហ៊ុន Nissan Motor Co និងក្រុមហ៊ុន Mitsubishi Motors Corp បានប្រកាសផែនការ យុទ្ធសាស្ត្រចុងក្រោយ សម្រាប់សម្ព័ន្ធភាពរបស់ពួកគេ ាំនៅក្នុងខែកញ្ញា ឆ្នាំ ២០១៧ គោលបំណង ដើម្បីក្លាយជាក្រុមហ៊ុន ផលិតរថយន្តធំជាងគេបំផុត នៅលើពិភពលោកនៅឆ្នាំ ២០២២ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
សម្រាប់ដៃគូសម្ព័ន្ធភាព នឹងគូសបញ្ជាក់ផែនការថ្មីមួយ ដែលមានគោលបំណងមិនសូវល្អ គឺការរស់រានមានជីវិត។ នឹងមានការរៀបចំ រចនាសម្ពន្ធ័ឡើងវិញ ការកាត់បន្ថយការចំណាយថេរ នឹងមានគ្រោងមួយចំនួន នឹងត្រូវកាត់បន្ថយ។
ក្រុមហ៊ុនផលិតរថយន្ដទាំង៣ កំពុងតែវិលត្រឡប់មក ពីជំងឺរាតត្បាតរៀងធូរស្រាល ដូច្នេះពួកគេកំពុងព្យាយាម បង្កើតភាពជាដៃគូរបស់ពួកគេឡើងវិញ បន្ទាប់ពីការចាប់ខ្លួន នៅក្នុងឆ្នាំ ២០១៨ និងការបណ្តេញប្រធាន និងប្រធានស្ថាបត្យករ Carlos Ghosn ជាបន្តបន្ទាប់។
ប្រាក់ចំណេញកំពុងធ្លាក់ចុះ នៅឯក្រុមហ៊ុនផលិតរថយន្តទាំង៣ ហើយការងាររាប់ពាន់ នឹងប្រឈមមុខនឹងហានិភ័យ នៅពេលក្រុមហ៊ុន Renault និង Nissan ប្រកាសផែនការ រៀបចំរចនាសម្ព័ន្ធដាច់ ដោយឡែកពីគ្នា នៅចុងសប្តាហ៍នេះ។
សម្ព័ន្ធដែលត្រូវបានគេកែលម្អ ត្រូវបានគេរំពឹងថា នឹងផ្តោតលើការបែងចែក កម្លាំងពលកម្មជាប្រព័ន្ធបន្ថែមទៀត ដោយមានដៃគូម្នាក់ នាំមុខសម្រាប់ប្រភេទយានយន្ត និងភូមិសាស្ត្រជាក់លាក់មួយ ខណៈដែលដៃគូដទៃទៀត អនុវត្តតាម៕ ដោយ៖លី ភីលីព