ភ្នំពេញ ៖ ក្រោយពីទទួល បានការអនុញ្ញាត ពីរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើសកម្មភាព ហាត់ហ្វឹកហ្វឺន នីងការប្រកួតលីគឡើងវិញ ជាជំហានៗ ជាមួយសហព័ន្ធកីឡាជាតិ ចំនួន៣៤ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ចុះធ្វើការបាញ់ថ្នាំកម្ចាត់មេរោគ នៅជុំវិញអាគារ មជ្ឈមណ្ឌលជាតិ ។
ក្រុមការងារមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាបានសហការ ជាមួយក្រុមអ្នកស្ម័គ្រចិត្ដ Mr.Dong jo Choi. K1 pest control. Co.ltd.មកពីប្រទេសកូរ៉េខាងត្បូង Mr. Hee Seok Lee, President if Korea-indochina cooperation center កូរ៉េ តាមរយៈការស្នើសុំពីលោក អ៊ូ រតនា អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក បួនហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ។
ការចុះត្រួតពិនិត្យ និងបាញ់ថ្នាំកម្ចាត់មេរោគ នៅសាលហាត់ ហ្វឹកហ្វឺនកីឡា តេក្វាន់ដូ ITF សាលហាត់ហ្វឹកហ្វឺន សហព័ន្ធកីឡាវ៉ូវីណា មកម្ពុជា និងទូទាំងអគារមជ្ឈណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាថ្មី ព្រមទាំង នៅសាលបាល់បោះផងដែរ ដើម្បីត្រៀមកីឡាករ-កីឡាការិនី ថ្នាលគ្រប់ប្រភេទកីឡា ចូលហ្វឹកហាត់រួមគ្នា ឡើងវិញ ក្រោមស្មារតីទប់ស្កាត់ជំងឺកូវីដ១៩ និងបន្ដនិរន្ដរភាព កាហាត់ហ្វឹកហ្វឺន ៕
ដោយ៖លី ភីលីព