ព្រឹត្តិការណ៍

រឿងស្លាប់បុរស ស្បែកខ្មៅ George Floyd ៖ ប្រធានាធិបតីអាមេរិក ហៅចលនា Antifa ថាជាអង្គការភេរវករ ខុសច្បាប់ នៅលើទឹកដីអាមេរិក

បរទេស៖ សហរដ្ឋអាមេរិក មានរយៈពេល ៥ ថ្ងៃ ហើយដែលបានឃើញការតវ៉ា នៅទូទាំងប្រទេសជុំវិញការ ស្លាប់របស់បុរសជនជាតិ អាមេរិកកាត់អាហ្វ្រិក – អាមេរិកលោក George Floyd ដោយស្នាដៃរបស់មន្រ្តី ប៉ូលីសដែលបាន បង្ខំឲ្យ អភិបាលរដ្ឋមួយចំនួនអំពាវនាវ ឱ្យឆ្មាំជាតិបញ្ឈប់ការលួចប្លន់ ការបំផ្លិចបំផ្លាញ និងអំពើហិង្សា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសថា រដ្ឋាភិបាលអាមេរិក នឹងចាត់តាំងចលនា Antifa ជាអង្គការភេរវករ ដោយហេតុនេះធ្វើឱ្យ វាខុសច្បាប់ នៅលើទឹកដីអាមេរិក ។ លោកប្រធានាធិបតី បានដាក់ស្លាកឱ្យក្រុមនេះថា “ អនាធិបតេយ្យនិយម” និងបានកោតសរសើរដល់ឆ្មាំជាតិ ដែលបានបញ្ឈប់ ពួកគេនៅទីក្រុង Minneapolis រដ្ឋ Minnesota ។

លោក ត្រាំ បានអះអាងថា ការប្រមូលផ្តុំគ្នាដ៏ហិង្សា នៅទូទាំងសហរដ្ឋអាមេរិក កំពុងត្រូវបានដឹកនាំដោយពួក Antifa ខណៈពេលដែល“ ប្រព័ន្ធផ្សព្វផ្សាយដ៏កំសាកបំផុត” កំពុងសាបរលាប“ ការស្អប់ខ្ពើម និងអនាធិបតេយ្យ” ដោយការផ្សព្វផ្សាយ“ ព័ត៌មានក្លែងក្លាយ” ។

ប្រធានាធិបតីបានជំរុញ ឱ្យអភិបាលនៃរដ្ឋដទៃទៀត អនុវត្តតាមបណ្តឹងរបស់រដ្ឋ Minnesota ហើយប្រើឆ្មាំជាតិដើម្បីបង្ក្រាបក្រុម “មុនពេលវាយឺតពេល” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top