អូស្ត្រាលី៖ ប្រភេទជីថ្មី ផលិតចេញពីអាគុយអាល់កាឡាំង ដែលត្រូវបានលក់ឡើងវិញ ក្រោយពីទទួលការសាកល្បង ដោយក្រុមហ៊ុនអូស្រ្តាលី ដើម្បីជួយរក្សាអាគុយមួយចំនួន ១៥៨ លាន ត្រូវបានលក់ជារៀងរាល់ឆ្នាំ ចេញពីកន្លែងចាក់សំរាម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ដំណើរការនេះ ត្រូវបានបង្កើតឡើងដោយ Envirostream Australia ហើយពឹងផ្អែកលើធូលីបន្ថែម ដែលផ្ទុកម៉ង់ហ្គាណែស និងស័ង្កសីមានប្រភព ចេញពីអាគុយចាស់ ដែលភាគច្រើនយកចេញ ពីឧបករណ៍បញ្ជា ពីចម្ងាយទូរទស្សន៍ និងប្រដាប់ប្រដាក្មេងលេង អាចលាយជាមួយជីធម្មតា។
ការបន្ថែមជីគីមី បានបង្ហាញលទ្ធផលល្អ ក្នុងការសាកល្បង លើរុក្ខជាតិស្រូវសាលី ដែលបានដាំ នៅក្នុងផ្ទះកញ្ចក់នៅឆ្នាំ ២០១៩ ហើយក្រុមហ៊ុន ទើបតែប្រកាសធ្វើការសាកល្បងថ្មី លើកសិដ្ឋានគ្រាប់ធញ្ញជាតិ នៅខាងក្រៅ Kojonup នៅភាគខាងលិច ប្រទេសអូស្ត្រាលី។
នៅប្រទេសអូស្រ្តាលីប្រមាណ ៩៧ភាគរយ នៃអាគុយអាល់កាឡាំង ១៥៨ លានត្រូវបានលក់ជារៀងរាល់ឆ្នាំ បានបោះចោលនៅកន្លែងចាក់សំរាម។ ដំបូងក្រុមនេះ ចង់ផ្តោតលើការកែឆ្នៃអាគុយ អាល់កាឡាំង ប៉ុន្តែបន្ទាប់ពីការពិសោធមួយចំនួន បានដឹងថា វាអាចនឹងងាយស្រួល ក្នុងការគ្រាន់តែកែលម្អ សមាសធាតុមួយចំនួន របស់វាឡើងវិញ៕ ដោយ៖លី ភីលី