Event

អ្នកបាត់ដំបង​ មានសំណាង បាន៥លានរៀល ពីទឹកក្រូច IZE Cola ដោយសារកូន ទាំងព្រលឹម

កសិករមួយរូប គឺលោក គឺម សុផាន់ មានសំណាង បាន៥លានរៀល ដោយសារកូនគឺ កុមារា ផាន់ វណ្ណឈីត ដែលទិញទឹកក្រូច អាយស៍កូឡា IZE Cola ១ដប យកទៅញ៉ាំ។

ពលរដ្ឋ នៅភូមិអូរពងមាន់ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង លោក សុផាន់ រៀបរាប់ថា៖ «កូនប្រុសខ្ញុំបានទៅទិញទឹកក្រូចអាយស៍កូឡា IZE Cola មួយដប នៅម៉ោងប្រហែល៦ព្រឹក ស្រាប់តែបានមួយភ្លែត គេរត់មករកខ្ញុំ ហើយប្រាប់ថា ប៉ាប៉ា ខ្ញុំឈ្នះ៥លាន។ ខ្ញុំលឺហើយគ្មានជឿទេ ហើយថា ឈ្នះតែ៥ពាន់សោះមកថា៥លាន។ ដល់តែខ្ញុំយកគម្របមកមើល បានភ្ញាក់ថាឈ្នះមែន»។

លោក សុផាន់ បានឈ្នះរង្វាន់កាលពីថ្ងៃទី២៦ ខែឧសភា ហើយទឹកប្រាក់នេះដែរ លោកនឹងចាត់ចែង ទិញសម្ភារៈសិក្សា សម្រាប់កូន ពេលគេចូលរៀនវិញ។
ទឹកក្រូចអាយស៍ IZE ដប និង កំប៉ុងបានដាក់ជូនរង្វាន់ជាច្រើន សម្រាប់អតិថិជន រួមមានរង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ធ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង ទឹកក្រូចអាយស៍ជាច្រើន រយរង្វាន់ផងដែរ៕

Most Popular

To Top