អ៊ីស្រាអែល៖ បញ្ជីដែលជាបណ្តុំនៃសាត្រាស្លឹករឹតជាង ២៥,០០០ បំណែកក្នុងចំណោមនោះរកឃើញឯកសារច្បាប់ចាស់ៗ ចម្លងចេញព្រះគម្ពីរហេប្រឺសម័យ ព្រះយ៉េស៊ូវត្រៀមង្កើតឡើងវិញដោយប្រើស្នាមម្រាម ដៃDNA យកចេញពីស្បែកសត្វ ដែលសរសេរកាលពី២០០០ឆ្នាំមុន នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជា្រវបាន រកឃើញដំបូងនៅក្នុងរូងភ្នំ Qumran ក្បែរមហាសមុទ្រស្លាប់កាលឆ្នាំ ១៩៤៦ ហើយការដាក់បំណែកឲ្យនៅដាច់ ពីគ្នាបានបង្ហាញឲ្យឃើញជាយូរមកហើយថា ជាការផ្ដោតអារម្មណ៍ស្មុគស្មាញ ព្រោះថា អ្នកប្រាជ្ញត្រូវពឹងផ្អែកជាចម្បងលើរូបរាងដែលមើលឃើញ។
ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការទាញយក DNA បុរាណរបស់សត្វដែលត្រូវបាន ប្រើដើម្បីឲ្យផ្ទាំងស្បែកនេះផ្តល់នូវតម្រុយ បន្ថែមទៀតអំពីរបៀបដែលបំណែកត្រូវគ្នា។ អ្នកស្រាវជ្រាវ និងជីវវិទូលោក Oded Rechavi នៃសាកលវិទ្យាល័យ Tel Aviv របស់អ៊ីស្រាអែលបាននិយាយថា ការរកឃើញនៃរមូរ ឬបញ្ជីសមុទ្រស្លាប់ដែលមាន អាយុកាល ២០០០ ឆ្នាំគឺជាការរកឃើញបុរាណវិទ្យាដ៏សំខាន់បំផុតមួយ ដែលមិនធ្លាប់មានពីមុនមក។
លោកបានបន្ថែមថា ទោះយ៉ាងណាវាបង្កនូវបញ្ហាប្រឈមធំៗ ចំនួន២ គឺភាគច្រើនមិនត្រូវបានរកឃើញនៅដដែល ប៉ុន្តែត្រូវបានបំបែក ទៅជាបំណែករាប់ពាន់៕
ដោយ៖លី ភីលីព