បរទេស៖នៅថ្ងៃពុធទី៣ខែមិថុនានេះ ទូរទស្សន៍ BBC បានចេញផ្សាយថាក្រុមហ៊ុន Googleបានសម្រេចចិត្តលប់ចោល កម្មវិធីមួយរបស់ Android ចោលទៅវិញ
ក្រោយពេល ដែលបានបង្កើតឡើង ទើបតែបានជិត ២សប្តាហ៍ប៉ុណ្ណោះ។
កម្មវិធីដែលមានឈ្មោះថា Remove China APPគឺជាកម្មវិធីដែលប្រើប្រាស់ ក្នុងការលប់ចោលកម្មវិធីទាំងឡាយ ដែលត្រូវបានផលិត ឡើងដោយប្រទេសចិន ហើយក្រោយការ ប្រកាសដាក់ឲ្យប្រើប្រាស់ បានតែ១០ថ្ងៃវាត្រូវបានគេដោនឡូតប្រើដល់ទៅជា១លានដង មកហើយ។
កម្មវិធីនេះបានក្លាយទៅជារបស់ ដ៏ពេញនិយមចំពោះអ្នកប្រើប្រាស់ដែលភាគច្រើនត្រូវបានដឹងថាជាជនជាតិឥណ្ឌា ក្នុងពេលដែលស្ថានភាពតានតឹង រវាងព្រំដែននៃ
ប្រទេសទាំងពីរចិន និងឥណ្ឌាកំពុងកើនកំដៅ។
Google បានបញ្ជាក់ថាមុខងាររបស់ Remove China APP គឺមានភាពផ្ទុយទៅនឹងគោលការណ៍របស់ ក្រុមហ៊ុនរបស់ខ្លួនប៉ុន្តែ មិនបានរៀបរាប់លំអិតបន្ថែម លើសពីនេះឡើយ៕
ប្រែសម្រួល៖ស៊ុនលី