កីឡា

Costa ប្រកាស ទោសជាប់ គុករយៈពេល៦ ខែករណីគេចពន្ធ

នៅក្នងសម្រេចសាល ដីកាលើកដំបូងនៅថ្ងៃនេះ មានន័យថា កីឡាករខ្សែប្រយុទ្ធDiego Costaនឹងត្រូវទទួលរងទោស ជាប់គុករយៈ ពេល៦ខែនៅក្នងប្រទេស កំណើតរបស់ខ្លួនបូករួម ទាំងប្រាក់ ពិន័យមួយចំនួន ទៀតផងដែរ។

កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid រូបនេះត្រូវបានតុលាការ ដាក់ការចោទប្រកាន់ថាបានបន្លំនិងគេចពន្ធនៅក្នុងប្រទេសអេស្បាញប្រមាណជាជាង ១លានអ៊ឺរ៉ូដែលជាប្រាក់ ត្រូវបង់ពន្ធ ក្នុងទំហំប្រាក់ចំណូល ដែលគាត់រកបាន៥លានអ៊ឺរ៉ុកាលពីឆ្នាំ ២០១៤ក្នុងពេលផ្ទេរទៅដល់
ប្រទេសអង់គ្លេសលេង ជាមួយ នឹងក្លឹបChelsea។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែយោងតាមច្បាប់របស់ប្រទេសអេស្បាញសម្រាប់ករណីមិនមែន ឧក្រិដ្ឋកម្មឬអំពើហិង្សាកីឡាករអាចមាន សិទ្ធក្នុងការបង់ប្រាក់ ជំនួសឲ្យការជាប់គុក គឺប្រមាណជា៥០ម៉ឺនអ៊ឺរ៉ូបន្ថែមលើប្រាក់ពិន័យផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top