អង់គ្លេស៖ការសិក្សាស្រាវជ្រាវបានបង្ហាញថា តិចជាងមួយក្នុងចំណោម១០នៃការបង្ហោះសារមិនពិតផ្សាយតាមបណ្តាញសង្គមទាក់ទងនឹងមេរោគ COVID-19 ដែលជំរុញការព្យាបាលជំងឺជាមួយការឃោសនា ប្រឆាំងការចាក់វ៉ាក់សាំង និងការសមគំនិត 5G ត្រូវបានលុបចោលដោយក្រុមបច្ចេកវិទ្យាយក្សនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
យោងតាមមជ្ឈមណ្ឌលសម្រាប់ការប្រឆាំងឌីជីថល (CCDH) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា បណ្តាញសង្គម Facebook Twitter និងបណ្តាញសង្គម Instagram កំពុងតែចែកចាយព័ត៌មានមិនត្រឹមត្រូវនៃមេរោគ COVID-19។
ការផ្សាយរបស់ Bogusទាក់ទងនឹងការព្យាបាល មិនពិតនៃមេរោគ COVID-19 ការឃោសនាប្រឆាំងនឹងការចាក់វ៉ាក់សាំង និងការសមគំនិត 5G នៅតែត្រូវបានទុកចោល តាមអ៊ីនធើណេត ទោះបីជាត្រូវបានគេរាយការណ៍ ទៅក្រុមហ៊ុនយក្សក៏ដោយ។
អង្គការនេះបាននិយាយថា បន្ទាប់ពីការរាយការណ៍ចំនួន ៦៤៩ ប្រកាសដែលផ្ទុយនឹងស្តង់ដាររបស់វេទិកាបច្ចេកវិទ្យាតិចជាងមួយក្នុងចំណោម ១០ ត្រូវបានឆ្លើយតបជាមួយ នឹងសកម្មភាពប្រកបដោយសារ។ ទោះបីជាមានការអះអាងថា បានប្រើវិធីដោះស្រាយ និងការរកឃើញស្វ័យប្រវត្តិក៏ដោយ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមិន ដំណើរការ សូម្បីតែនៅពេលពួកគេបានផ្តល់នូវព័ត៌មាន មិនពិតក៏ដោយ៕ដោយ៖លី ភីលីព