The History: អត្ថបទមួយ ដែលធ្លាប់បានចេញផ្សាយ ដោយគេហទំព័រ របស់ The History បានសរសេរថា នៅក្នុងកំឡុងសម័យសង្គ្រាមត្រជាក់ ប្រធានាធិបតីអាមេរិកមួយរូប ដែលមានឈ្មោះ Ronald Reagan ជាប្រធានាធិបតីមួយរូបគត់ ដែលបានធ្វើដំណើរ ទស្សនកិច្ច ផ្ទាល់ទៅកាន់ទីក្រុងមូស្គូ របស់សហភាពសូវៀត និងក៏ជាកិច្ចប្រជុំកំពូល រវាងលោក និងមេដឹកនាំសូវៀត លោក Mikhail Gorbachevនាគ្រានោះ ។
កិច្ចចចារគ្នា មិនទទួលបាន លទ្ធផលអ្វីធំដំឡើយ ក្នុងគោលបំណង ដើម្បីស្វែងរកដំណោះស្រាយ នយោបាយ រវាងប្រទេសមហាអំណាច នុយក្លេអ៊ែរទាំង២ រហូតមកដល់កិច្ចប្រជុំ ក្នុងខែឧសភា ឆ្នាំ១៩៨៨នាទីក្រុងវ៉ាស៊ិនតោន រវាងមេដឹកនាំទាំងពីរ ដដែលបានឈានទៅដល់សន្ធិសញ្ញា លើកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួន ដែលវាបានបណ្តាល ឲ្យកម្មវិធីគ្រាប់មីស៊ីល និងនុយក្លេអ៊ែរ របស់តំបន់អ៊ឺរ៉ុបទាំងមូល ត្រូវកាត់ចោលទាំងស្រុង។
នាពេលជាមួយគ្នា នោះដែរ លោកប្រធានាធិបតី អាមេរិកRonald Reagan ក៏បានឆ្លៀត ឧិកាសនោះ ដើម្បីបង្រៀន និងពន្យល់មេដឹកនាំ សហភាពសូវៀត ពីរបៀបនៃការគ្រប់គ្រងប្រទេស តាមបែបគោរពសិទ្ធិមនុស្សផងដែរ ។ ទំនាក់ទំនងរវាងអាមេរិក និងសហភាពសូវៀត ត្រូវបានគេមើលឃើញជា សាធារណៈថាមានភាពប្រសើរឡើងវិញ ចាប់ពីពេលនោះមក នៅក្រោយសង្គ្រាមត្រជាក់ ដែលអូសបន្លាយពេលអស់ជាច្រើនឆ្នាំកន្លងមក៕
ប្រែសម្រួល:ស៊ុនលី
