កីឡា

Valencia រិះគន់គ្រូបង្វឹកក្លឹប Atalanta នៅតែធ្វើដំណើរមក អេស្បាញ ទាំងមានជំងឺ

នៅថ្ងៃនេះក្លឹប Valencia បានធ្វើការរិះគន់ចំៗ ទៅលើគ្រូបង្វឹក របស់ក្លឹប Atalanta ទោះបីជាដឹងថា ខ្លួនកំពុងមានជំងឺ ហើយបញ្ចេញ រោគសញ្ញា
នៃជំងឺឆ្លងកូវីដ១៩ ដើម្បីដឹកនាំក្លឹបប្រកួត Champion League។

លោក Gian Piero Gasperini គ្រូបង្វឹករបស់ក្លឹប Atalanta បានសារភាព នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយនឹងកាសែត អ៊ីតាលីLa Gazzetta
ថាលោកបានឈឺប៉ុន្មាន ថ្ងៃមុនការប្រកួតChampion Leageប៉ះនឹង Valencia កាលពីថ្ងៃទី១១ខែមិនា ហើយបានត្រឡប់មកដល់អ៊ីតាលីវិញ ព្រមទាំងដាក់
ខ្លួនឲ្យដាច់ដោយឡែកអស់ រយៈពេលដល់ទៅ៣សប្តាហ៍។

គួរឲ្យដឹងដែរថា ៤ថ្ងៃក្រោយការប្រកួតនោះប្រទេស អេស្បាញ បានប្រកាសបិទទ្វារប្រទេស និងដាក់រដ្ឋ ក្នុងកម្រិតប្រកាសអាសន្ន និងចាប់ផ្តើមដាក់បម្រាម ក្នុងការធ្វើដំនើរ
ចេញក្រៅផ្ទះផង ហើយមកដល់ពេលនេះ មនុស្សជាង២៧១០០នាក់ ហើយដែលបានបាត់បង់ ជីវិតដោយសារកូវីដ១៩ នៅទូទាំងប្រទេស ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top