ព្រឹត្តិការណ៍

កូរ៉េខាងជើង គាំទ្រចិនពេញទំហឹង លើជម្លោះភូមិសាស្រ្ត នយោបាយ អាមេរិក-ចិន

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃសុក្រ ថាអ្នកការទូតកំពូល របស់កូរ៉េខាងជើង បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះប្រទេសចិន នៅពេលមានជម្លោះ ភូមិសាស្ត្រនយោបាយ រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ។

រដ្ឋមន្រ្តីការបរទេស កូរ៉េខាងជើងលោក Ri Son-gwon បានសម្តែងការគាំទ្រចំពោះទីក្រុងប៉េកាំង ក្នុងពេលជួបជាមួយលោក Li Jinjun ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកូរ៉េខាងជើង នៅឯសាលសន្និបាត Mansudae ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង។

នៅក្នុងកិច្ចប្រជុំនោះលោករី បានថ្លែងថាកូរ៉េខាងជើង នឹងបន្តគាំទ្រយ៉ាងសកម្ម នូវជំហររបស់គណបក្ស និងរដ្ឋាភិបាលចិន ដែលមានគោលបំណង ការពារអធិបតេយ្យ ភាព សុវត្ថិភាព និងការបង្រួបបង្រួមទឹកដី របស់ខ្លួនទាំងមូល៕
ដោយ ឈូក បូរ៉ា

Most Popular

To Top