កីឡា

កីឡាកាយសម្ព័ន្ធកម្ពុជា ៣រូបឆ្លងផុតវគ្គជម្រុះនៃ 2019 Korea Open Aerobic Competition

ភ្នំពេញ៖ លោក ណយ ផាណា ជាអគ្គលេខាធិការកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់ឲ្យដឹងពីប្រទេសកូរ៉េ ថា តាំងពីចាប់ផ្តើមការប្រកួតមកដល់ពេលនេះក្រុមកីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជាដែលចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ការប្រកួត 2019 Korea Open Aerobic Competition បានឆ្លងផុតវគ្គជម្រុះចំនួន៣រូបហើយ។

លោកអគ្គបានន្តថា កីឡាករ-កីឡាការិនីដែលឆ្លងផុតវគ្គជម្រុះនោះមានកីឡាការិនី ឌឹម អ៊នធីតា កីឡា ការិនី ម៉ូ ស្រីពៅ និង កីឡាករហាស់ សុខហ៊ ។ លោកបានចាត់ទុកថានេះជាការប្រកួតមួយដែល កីឡា ករ-កីឡាការិនីវ័យក្មេងកម្ពុជាធ្វើបានល្អ លោកសុំឲ្យមានការជួយលើកទឹកចិត្ត ព្រមទាំងចង់ឲ្យមានកា រ ប្រកួតបែបនេះច្រើនដើម្បីឲ្យគុណផលរបស់កីឡាករ កីឡាការិនីកាន់តែរីកចម្រើនទៅមុខព្រោះពួកគេជា កីឡាថ្នាលសម្រាប់ត្រៀមឆ្នាំ២០២៣។

លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះកម្ពុជាបានបញ្ជូនកីឡាករ៥រូប និងកីឡាការិនីចំនួន៥រូបទៅចូលរួម ហើយនេះជាការប្រកួតសម្រាប់ប្រភេទអាយុ១៨ឆ្នាំ(Senior) និងយុវជនអាយុក្រោម១៧ឆ្នាំ( Junior)។ កីឡាកាយសម្ព័ន្ធទាំង១០រូបនោះមានកីឡាករ៥រូប និងកីឡាការិនី៥រូបពួកគេជាកីឡាករ- កីឡាការិនី កាយសម្ព័ន្ធអាអេរ៉ូប៊ិក(Gymnastic Aerobic)។

កីឡាកាយសម្ព័ន្ធមាន២ប្រភេទគឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Gymnastic Aerobic) និង កាយសម្ព័ន្ធអារទី ស្ទីក(Gymnastic Artistic) ។ ប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍នេះមានកម្ពុជា វៀតណាម ហុងកុង ចិនដីគោក ម៉ុងហ្គោលី និងវៀតណាម ដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី២១ដល់ថ្ងៃទី២៦តុលា។កាចេញទៅប្រកួតនេះបានទទួលការឧបត្ថម្ភពីគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម (Camsoc) ៕ ដោយ៖លី ភីលីព

Most Popular

To Top