បរទេស៖ តារាសម្តែង ជាអ្នកដឹកនាំរឿងល្បីឈ្មោះម្នាក់ របស់ប្រទេសថៃ គឺលោក Sarunyu“ Tua” Wongkrajang បានស្លាប់ដោយសារ ជំងឺមហារីកថ្លើម នៅមន្ទីរពេទ្យ ជូឡាឡុងកន កាលពីថ្ងៃពុធ នៅអាយុ ៥៩ ឆ្នាំ។ លោក Sarunyu“ Tua” Wongkrajang ក៏ជាតួសម្តែងល្បីឈ្មោះ ក្នុងរឿង ថង ខ្វាវ ផងដែរ។
យោងតាមសារព័ត៌មាន Thai PBS WORLD ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយទទួលការបណ្តុះបណ្តាល ជាស្ថាបត្យករ នៅសាកលវិទ្យាល័យជូឡាឡុងកន, ដួងចិត្តនិងគំនិត របស់លោក Sarunyu ជាកម្មសិទ្ធិរបស់ការសម្តែង ហើយនៅទីបំផុត ការដឹកនាំ – អាជីពដែលគាត់ស្រឡាញ់ និងស្វែងរកអាជីពនេះ អស់មួយជីវិត ។
ចំណាប់អារម្មណ៍របស់ Sarunyu ក្នុងការសម្តែងបានចាប់ផ្តើម នៅពេលលោក នៅមហាវិទ្យាល័យស្ថាបត្យកម្ម នៃសាកលវិទ្យាល័យជូឡាឡុងកន ប៉ុន្តែតួនាទីអាជីពដំបូង របស់គាត់គឺជាផ្នែកគាំទ្រ នៅក្នុងខ្សែភាពយន្តភាគទូរទស្សន៍ រឿង Petchakart Kuam Kriad ប៉ុស្តិ៍លេខ ៩ ។
គាត់បានសម្តែងនៅក្នុងខ្សែ ភាពយន្តទូរទស្សន៍ និងរឿងល្ខោនជាង ១០០ រឿង ប៉ុន្តែកម្រិតខ្ពស់បំផុត នៃអាជីពរបស់គាត់ គឺអំឡុងទសវត្ស ៨០ និង ៩០ ជាមួយនឹងខ្សែភាពយន្តភាគរឿង ភាគទូរទស្សន៍ល្បី ៗ ជាច្រើន។
នៅពេល Sarunyu មានអាយុកាន់តែច្រើន គាត់បានប្តូរទៅដឹកនាំនិងគ្រូ ។ ការងារទូរទស្សន៍ជាច្រើន របស់គាត់រួមមាន Lung Kha Daeng, Trab Sin Lom Fah, Namphu, and Suparbburoot Look Phuchai ៕
ប្រែសម្រួលៈ ណៃ តុលា