កីឡា

ក្លិបបាញ់កាំភ្លើង៩ ចូលរួមការ ប្រកួតកីឡាបាញ់កាំភ្លើង ជើងឯកថ្នាក់ ជាតិឆ្នាំ២០១៩

ភ្នំពេញ៖លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជានាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩បានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៦-២៧ ខែតុលា ឆ្នាំ២០១៩ នៅទីលានកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១

លោកស្រី ស៊ុ សុខា ប្រធានគណៈកម្មការការប្រកួតបានរាយការណ៍ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩មានក្លិបចូលរួមចំនួន៩រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការនគរបាលជាតិ បញ្ជការដ្ឋានកងទ័ពជើងគោក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច បញ្ជការដ្ឋានការពារកោះឆ្នេរ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បញ្ជការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពញ និងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។

ការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ រៀបចំដោយសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាសហការជាមួយក្រសួងអប់រំយុវជននិងកីឡាដែលមានវិញ្ញាសាចំនួន៣គឺ វិញ្ញាសា កាំភ្លើងវែង ២២ Long (៥០ម៉ែត្រ បុរសនារី) វិញ្ញាសា កាំភ្លើងខ្លី ២២ Long (២៥ម៉ែត្រ បុរសនារី) និងវិញ្ញាសា កាំភ្លើងខ្លី ៩ mm (២៥ម៉ែត្រ បុរសនារី)៕ ដោយ៖លី ភីលីព

Most Popular

To Top