ព្រឹត្តិការណ៍

USGS ៖ អ៊ីស្លង់ មានគ្រោះរញ្ជួយមួយ កម្រិត៦រ៉ិចទ័រ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសអ៊ីស្លង់ មានគ្រោះរញ្ជួយដីមួយកម្រិត៦រ៉ិចទ័រ ។

យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦រ៉ិចទ័រ បានអង្រួននៅចម្ងាយ៥១គីឡូម៉ែត្រស្ថិតនៅភាគឦសានក្រុង Siglufjorour ប្រទេសអ៊ីស្លង់ នៅវេលាម៉ោង១៩និង០៧នាទី ម៉ោងសកល កាលពីថ្ងៃអាទិត្យ ។

គ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ ។

ផ្អែកតាមការវាយ តម្លៃបឋមឃើញថា មានរង្វាស់៦៦.៥៨១២ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៨.៥១១ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។

បន្ទាប់ពីមានគ្រោះរញ្ជួយដីនេះ គេនៅមិនទាន់ដឹងច្បាស់ថា មានការខូចខាត ឬបាត់បង់ជីវិតនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top