ទីបំផុតការដោះដរូគ្នារវាងកីឡាករ Arthur Melo និង Miralem Pjanic គឺជិតមកដល់ហើយ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថាខ្សែបម្រើ Arthur របស់ក្រុម Barcelona បានមកដល់ទីក្រុង Turin កាលពីយប់ថ្ងៃសៅរ៍សម្រាប់ការធ្វើតេស្តសុខភាពដែលរៀបចំដោយ Juventus ។
Arthur បានចូលរួមជាមួយ Barcelona ពី Gremio កាលពីរដូវក្តៅឆ្នាំ២០១៨ ។ របាយការណ៍ជាច្រើន បានលើកឡើងថា កីឡាករប្រេស៊ីលបានច្រានចោល ការដោះដូរនេះនៅពេលដំបូង ប៉ុន្តែទីបំផុតបានយល់ព្រម លើការផ្ទេរដែលមានតម្លៃ ៧០ លានអឺរ៉ូហើយជឿជាក់ថា Pjanic នឹងចាប់ផ្តើមការធ្វើតេស្តរបស់គាត់នៅ Camp Nou ឆាប់ៗនេះផងដែរ។
ទោះបីជាយ៉ាងណាក្តីសារព័ត៌មាន ដដែលបានសរសេរទៀតថាដោយសារបញ្ហាកូវីដ១៩ទាំងកីឡាករ Arthur និង Pjanic គឺមិនទាន់អាចបង្ហាញខ្លួនលេង ឲ្យក្លឹបថ្មីរបស់ពួកគេទាំងពីរនោះទេ រហូតដល់រដូវកាលក្រោយ៕
ប្រែសម្រួល៖ ស៊ុន លី