តូក្យូ៖ ក្រុមហ៊ុនសេវាកម្មអ៊ីនធើណេត Yahoo Japan និង Line Corp បាននិយាយថា ការធ្លាក់ចុះនៃមេរោគCOVID19 កំពុងបង្កការពន្យារពេល ដែលនឹងជំរុញ ឲ្យមានការរួមបញ្ចូលគ្នារបស់ពួកគេ យឺតជាងកាលបរិច្ឆេទខែតុលា ដែលបានគ្រោងទុក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុន Z Holdings Corp ជាប្រតិបត្តិការក្រុមហ៊ុន Yahoo Japan និងក្រុមហ៊ុន Naver Corp របស់ប្រទេសកូរ៉េខាងត្បូង ដែលកាន់កាប់ភាគហ៊ុនភាគច្រើន Line បានប្រកាសកាលពីឆ្នាំមុនថា ការច្របាច់បញ្ចូលគ្នានេះ ជាដៃគូស្មើគ្នានឹងបង្កើតការបណ្តាក់ទុនរួមគ្នា តាមរយៈការផ្តល់ជូនដេញថ្លៃ។ ភាគីទាំងសង្ខាងបាននិយាយថា នីតិវិធីដែលតម្រូវតាមច្បាប់ ត្រូវបានពន្យារពេល ដោយសារតែការផ្ទុះឡើង។
សេចក្តីថ្លែងការណ៍ បាននិយាយថា ដោយសារផ្នែកមួយ នៃផលប៉ះពាល់នៃមេរោគ COVID ១៩ នីតិវិធីនិងវិធានការណ៍នានា ក្រោមច្បាប់ប្រកួតប្រជែង របស់ប្រទេសមួយចំនួន មិនទាន់បានបញ្ចប់នៅឡើយទេ។ របាយការណ៍បាននិយាយថា កាលវិភាគថ្មីនឹងត្រូវបានប្រកាស ឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។
ក្រុមហ៊ុន Z Holdings រួមមានក្រុមហ៊ុន Yahoo Japan, ធនាគារជប៉ុន Net, ក្រុមហ៊ុនចែកចាយ មាតិកាវីដេអូហ្គីអូ ក្រុមហ៊ុន BuzzFeed ប្រទេសជប៉ុន និងហាងលក់សម្លៀកបំពាក់ អេឡិចត្រូនិច ZoZo វាក៏ជាផ្នែកមួយ នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុន SoftBank Group ដែលរួមមានសូឡា “ពន្លឺព្រះអាទិត្យ” និងរ៉ូបូត៕ ដោយ៖លី ភីលីព