កីឡា

Napoli បើកទ្វារចំហប្រសិនបើ Ibrahimovic មានបំណងចង់វិលត្រឡប់ មកអ៊ីតាលី

The Sunsports ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលានេះ បានឲ្យដឹងថា កំពូលកីឡាករវ័យចំណាស់ Zlatan Ibrahimovic នឹងអាចវិលត្រឡប់មកលីកកំពូលរបស់អ៊ីតាលីវិញ ទាំងគួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងក្លឹប Napoli នៅក្រោយការប្រកាសមួយ ដែលត្រូវបានធ្វើឡើង ដោយ ប្រធានក្លឹបមួយនេះ។

កីឡាករវ័យ៣៨ឆ្នាំរូបនេះត្រូវបានគេមើលឃើញថា នៅសល់ កុងត្រាមិនដល់ ២ខែទៀតឡើយបញ្ចប់ជាមួយ នឹងក្លឹបអាមេរិកបច្ចុប្បន្នLA Galaxy ។កាលពីអតីតកាល Ibrahimovic ជោគជ័យខ្លាំងណាស់ជាមួយនឹងក្លឹបធំៗ នៅអ៊ីតាលីដូចជា Inter Milan, AC Milan និងJuventus ផងដែរ។

នៅទីនោះ Ibrahimovic បានលើកពានកំពូលអ៊ីតាលីSerie Aដល់ទៅ៤ដង ដោយក្នុងនោះ៣ដងជាមួយនឹង Inter Milan និង១ទៀតជាមួយនឹង AC Milan។ រដូវកាលដ៏ជោគជ័យរបស់ គាត់នៅអ៊ីតាលីកាលពីឆ្នាំ២០១១នោះ គឺគេអាចរកគ្រាប់បាល់បានទៅដល់ ៣៥គ្រាប់ក្នុងមួយរដូវកាល៕ប្រែសម្រួល:ស៊ុនលី

Most Popular

To Top