ព័ត៌មានអន្តរជាតិ

ប្រវត្តិសាស្ត្រ ៖ ខែសីហាឆ្នាំ១៩១៤ បារាំងនិងរុស្សី ធ្វើឲ្យសង្គ្រាមលោកលើកទី១ កាន់តែខ្លាំងក្លាឡើង

សង្គ្រាមលោកលើក១ របស់ពិភពលោក ជាសង្គ្រាមជូរចត់ រវាងប្រទេស មហាអំណាច កាលពីអំឡុងដើមទសវត្សទី១៩ វាត្រូវបានគេជឿជាក់ថា បានចាប់ផ្តើមដំបូងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ ជាថ្ងៃដែលមេដឹកនាំ របស់ប្រទេសហុងគ្រី ដែលមានឈ្មោះថា Archduke Franz Ferdinand ត្រូវបានគេលួចបាញ់សម្លាប់ ព្រមទាំងភរិយា របស់គាត់ផងដែរ ដោយក្រុមជាតិ និយមរបស់ប្រទេសស៊េប៊ី ។

កន្លងមក បានមួយខែ គឺនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤ ដដែល ប្រទេសអូទ្រីស និងហុងគ្រី បានចាប់ដៃគ្នា ប្រកាសសង្គ្រាមជាមួយនឹងប្រទេស ស៊ែប៊ី និងជាពេលដែលគេជឿជាក់ថា កិច្ចព្រមព្រៀងនៅក្នុងតំបន់អ៊ឺរ៉ុប ទាំងមូល ត្រូវបានបាក់បែកទាំងស្រុង ។ រុស្សីបានចេញមុខជួយប្រទេសស៊ែប៊ី និងបានថែមទាំងបានចេញបញ្ជា ឲ្យមានការចល័តទ័ពបន្ថែម ប្រឆាំងទៅនឹងប្រទេសហុងគ្រី វិញផងដែរ។

សង្គ្រាមលោកលើកទី១ បានឆាបឆេះកាន់តែខ្លាំងឡើង នៅពេលដែលបារាំង បានចូលរួមដៃគ្នាជាមួយនឹងសម្ព័ន្ធមិត្តរុស្សី របស់ខ្លួនក្នុងការបន្ថែម ការចល័តទ័ពទៅកាន់តំបន់មួយចំនួន នាថ្ងៃទី១ ខែសីហាឆ្នាំ១៩១៤ ខណៈដែលក្រោយមកបានតែ២ថ្ងៃ បារាំងនិងអាល្លឺម៉ង់ បានប្រកាសសង្គ្រាមប្រយុទុ្ធគ្នា នៅថ្ងៃទី៣ ខែសីហាឆ្នាំដដែល ។

ជាលទ្ធផលសង្គ្រាម បានអូសបន្លាយ អស់រយៈពេលជិត៤ឆ្នាំ មកដល់ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ១៩១៨ ទើបគ្រប់គ្នាបានទទួលស្គាល់ថា វាបានបញ្ចប់ទៅជាស្ថាពរ ប៉ុន្តែក្នុងនោះទាហានរបស់ប្រទេសទាំងឡាយ ដែលពាក់ព័ន្ធសង្គ្រាម និងពលរដ្ឋស៊ីវិល សរុបទៅដល់២០លាននាក់ ត្រូវបានបាត់បាត់ជីវិត៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top