កីឡា

Spursស្គាល់រសជាតិឈ្នះតែម្តងគត់ ក្នុងការប៉ះគ្នាទាំង១៣ដង ចុងក្រោយជាមួយ នឹង Liverpool

Liverpoolបានបញ្ចប់ឯកទក្តកម្មរបស់ខ្លួន ត្រឹមជ័យជំនះ១៧ប្រកួតជាប់គ្នា នៅឯការ ប្រកួតចុងក្រោយលើទឹកដី Old Traffordកាលពីសប្តាហ៍មុន ក្នុងលទ្ធផល១ស្មើ ជាមួយនឹង Man Unitedប៉ុន្តែកំពុងសម្លឹងមើលជ័យជំនះ សាជាថ្មីពេលប៉ះនឹងក្រុម Spurs ដែលកំពុងធ្លាក់ទំរង់លេងខ្លាំង នៅរដូវកាលថ្មីនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងការប្រកួតនៅយប់ថ្ងៃអាទិត្យសប្តាហ៍នេះ នោះគឺក្រុម ទាំង២ធ្លាប់ប៉ះគ្នា១៣ដង ចុងក្រោយ Liverpoolធ្លាប់ស្គាល់បរាជ័យតែម្តងគត់ ដោយឈ្នះដល់ទៅ៨ដង និងស្មើ៤ដង។ ការបរាជ័យតែម្តងគត់នោះ គឺធ្វើឡើងកាល ពីខែតុលាឆ្នាំ២០១៧នៅឯកីឡាដ្ឋាន Wembley។

ក្នុងជំនួបជាច្រើនដងចុងក្រោយគេ មើលឃើញថាកីឡាករខ្សែប្រយុទ្ធ អេហ្ស៊ីប Mo Salah ជាកីឡាករដ៏គ្រោះថ្នាក់បំផុត សម្រាប់ Spursដោយរូបគេអាចរកគ្រាប់បាល់ បានទៅដល់៦គ្រាប់ មកហើយក្នុងការប៉ះគ្នាទាំង៨ដង ចុងក្រោយប៉ុន្តែ Kaneក៏មិន អន់ដែរគឺ៩ដងប៉ះគ្នាគេអាចរកបាន៧ គ្រាប់ផងដែរ៕

ប្រែសម្រួល:ស៊ុនលី
https://www.premierleague.com/match/46698

Most Popular

To Top