កីឡា

Campbell កំពុងរស់នៅប្រាសាទ តម្លៃ៥០លានផោន ជាមួយនឹងជំនួញគ្រឿង សង្ហារឹមដ៏ជោគជ័យរបស់ខ្លួន

រំលឹកឡើងវិញនៅពេលដែលអតីត កីឡាករខ្សែការពារឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenalនិងជម្រើសជាតិអង់គ្លេស So Campbellបានសម្រេចចិត្តទាំងលំបាក ក្នុងការចូល និវត្តពីអាជីពបាល់ទាត់នោះ កីឡាកររូបនេះធ្លាប់បានបញ្ជាក់ថា ជីវិតរបស់គាត់នឹង លំបាកព្រមទាំងស្ទាក់ស្ទើរ ក្នុងការចាប់អាជីពផ្សេងមួយ។

វិរៈបុរសជម្រើសជាតិអង់គ្លេសរូបនេះ ក្នុងនោះត្រូវបានគេជឿជាក់ថា នៅសល់លុយ ប្រមាណជា២០លានផោន ក្នុងកុងក្រោយការបញ្ចប់អាជីព ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដែលខ្លួនបានបន្តលេងនៅទីនេះ តាំងតែពីឆ្នាំ២០០១មក។ Campbellដែលបាន រៀបការជាមួយនឹងភរិយានាង Barratt បានសម្រេចចិត្តបើកអាជីវកម្ម លក់សំភារៈប្រណិត និងបច្ចេកវិទ្យាទំនើបបំផុតឡើង រួមគ្នារហូតដល់បានជោគជ័យ យ៉ាងខ្លាំង។

ពេលនេះបុរសវ័យ៤៥ឆ្នាំរូបនេះ មានឈ្មោះជាគ្រូបង្វឹករបស់ក្លឹប Southend Unitedផងនិងកំពុងរស់នៅក្នុងប្រាសាទ ដែលមានតម្លៃរហូត ទៅដល់៥០លានផោន យ៉ាងសប្បាយរីករាយ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top