ប្លែកៗ

អ្នកវិទ្យាសាស្ត្រយកគំរូឆ្អឹង របស់ពួកអភិជន និងមនុស្សសាមញ្ញនាយុគមជ្ឈឹមវ័យ បង្ហាញពីភាពខុសគ្នា នៃរបបអាហាររបស់ពួកគេ

អ៊ីតាលី៖ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ នៅគ្រោងឆ្អឹងរបស់ជនជាតិដាណឺម៉ាក និងជនជាតិអ៊ីតាលីពីនាយុគសម័យកណ្តាល “មជ្ឈឹមវ័យ”នៅក្នុងការវិភាគដំបូងដែលមិនធ្លាប់មានពីភាពខុសគ្នារវាងគ្រួសារអភិជននិងប្រជាជនសាមញ្ញស្តីពី ការហូបចុកអាហារចុងក្រោយនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ក្រុមនេះបានយកសំណាក ពីមនុស្សចំនួន៦៩នាក់ ដែលបានតំឡើងនៅទីបញ្ចុះសពដើម្បីស្វែងរកធាតុដាន និងលោហធាតុធ្ងន់នៅក្នុងឆ្អឹងដោយ បង្ហាញពីព័ត៌មានលម្អិតនៃរបបអាហាររបស់មនុស្សក្នុងជីវិតរបស់ពួកគេ។ គ្រួសារអភិជនត្រូវ បានគេរកឃើញថា មានជាតិសំណបន្ថែមទៀតក្នុងឆ្អឹង ដោយសារតែការផឹកស្រាមាន ផ្ទុកជាតិអំបិល និងបារតដែល ជាការព្យាបាលថ្លៃសម្រាប់ជំងឺឃ្លង់ និងរោគស្វាយ។

ក្រុមអ្នកវិទ្យាសាស្ត្រ បានបន្តថា តិចជាងស្តុនមីញ៉ូម និងបារីយ៉ូមក៏ត្រូវ បានគេប្រទះឃើញក្នុងឆ្អឹងរបស់ពួកអភិជនដែរ បើប្រៀបធៀបទៅនឹងឆ្អឹង របស់មនុស្សមិនសូវមានសំណាងដែលមានន័យថា ពួកគេបានស៊ីសាច់សត្វច្រើន។ ការសិក្សានេះ ត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យនៅភាគខាងត្បូងដាណឺម៉ាកបាន ប្រមូលសំណាកចំនួន ៨៤ ពីឆ្អឹងស្ត្រីនៃអ្នកស្លាប់ ត្រូវបានគេធ្វើឡើងដំបូង នៅទសវត្សឆ្នាំ ១៦០០ ។

ក្រុមនេះបានប្រើប្រាស់គ្រោងឆ្អឹងបុគ្គលដែល ត្រូវបានគេបញ្ចុះនៅក្នុងវិហារឯកជនចំនួន២ គឺទីមួយនៅក្រុង Svendborg ក្នុងប្រទេសដាណឺម៉ាក និងម្នាក់ទៀតនៅម៉ុនតាឡាប្រទេសអ៊ីតាលី។ កន្លែងបញ្ចុះសពទាំង២ត្រូវបានភ្ជាប់ ទៅនឹងវិហារជាទីតាំងសម្រាប់ប្រជាជនសាមញ្ញសម្រាក៕ដោយ៖លី ភីលីព

Most Popular

To Top