ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាហែលទឹកអាស៊ីបានកោសសរសើរសហព័ន្ធកីឡាខ្មែរហែលទឹកដែលមានឆន្ទះក្នុងការបង្កើតកីឡាបាល់ទឹក Water Polo ព្រមទំាងរៀបចំការប្រកួតមិត្តភាពបានរហូតដល់២ដង។
លោកបានបន្តថា សហព័ន្ធអន្តរជាតិបាននិយាយថា សកម្មភាពការប្រកួតកន្លងមកនេះកម្ពុជាអាចរៀបចំការប្រកួតផ្សេងៗនាពេលថ្ងៃអនាគត និងមួយទៀតពួកគេជួយជំរុញ ប្រសិនសហព័ន្ធខ្មែរមានការខ្វះខាតចំណុចណាស់ខ្លះសហព័ន្ធអន្តរជាតិនឹងជួយតាមការស្នើសុំ ព្រមទំាងប្រទេសដែលមានសក្តានុពលខាងកីឡាបាល់ទឹក Water Poloក៏ជួយកម្ពុជាយើង។
លោកអគ្គលេខាធិការបានអះអាងថា លោកអនុប្រធានគណៈកម្មការកីឡាបាល់ទឹក Water Polo នៃសហព័ន្ធកីឡាហែលអាស៊ីអាគ្នេយ៍ជនជាតិឥណ្ឌូនេស៊ីលោកបានជំរុញឲ្យកម្ពុជាប្រឹងប្រែងដើម្បីឲ្យមានក្រុមកីឡាករជម្រើសជាតិចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ដោយ៖លី ភីលីព






