ព្រឹត្តិការណ៍

ប្រធានាធិបតីកូរ៉េខាងត្បូង បង្ហាញក្តីសោកស្តាយជុំវិញការសម្រេចចិត្តបើកទំនប់ទឹកតាមព្រំដែន កូរ៉េខាងជើង

បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានថ្លែងប្រាប់ថា ការសម្រេចចិត្តរបស់កូរ៉េខាងជើងបើកទ្វារទំនប់ទឹកតាមព្រំដែន ដោយមិនបានជូនដំណឹងដល់ទីក្រុងសេអ៊ូលជាមុន គឺជាការសម្រេចចិត្តដ៏អកុសល ស្របពេលប្រទេស ប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ នៅតាមតំបន់ជាច្រើន អស់រយៈពេលជាងមួយខែ។ 

ទីភ្នាក់ងារសារព័ត៌មាន News 1 និងទីភ្នាក់ងារសារព័ត៌មាន SBS បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា  លោក មូន ជេអ៊ីន ដែលធ្វើទស្សនកិច្ចភ្លាមនូវទំនប់ទឹក Gunnam ក្នុងប្រទេសកូរ៉េខាងត្បូង ដែលស្ថិតនៅតាមដងទន្លេ Imjin នោះ បានជួបជាមួយប្រជាជនដែលជម្លៀសចេញកំពុងស្នាក់នៅ ក្នុងទីក្រុង Paju ស្របពេលដែលទំនប់ទឹកចាប់ផ្តើមហួសផុតកម្រិតប្រកាសអាសន្ន។ 

មេដឹកនាំកូរ៉េខាងត្បូងរូបនេះ បាននិយាយថា កិច្ចព្រមព្រៀងអន្តរកូរ៉េ ស្តីពីកិច្ចទំនាក់ទំនងគ្នាពាក់ព័ន្ធទំនប់ទឹក មិនត្រូវបានអនុវត្តឲ្យបានសមស្របនោះទេ និងថា ប្រទេសកូរ៉េខាងជើង មិនបានបំពេញផ្នែកនៃកិច្ចព្រមព្រៀងនោះឡើយ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top