អាមេរិក៖ការសិក្សាមួយបានបង្ហាញថា DNA របស់បុព្វបុរសពីបុរាណមិនស្គាល់របស់មនុស្សសម័យទំនើបដែលធ្លាប់មាន ទំនាក់ទំនងជាមួយមនុស្សបុរាណ Denisovans នៅតែមានក្នុងចំណោមហ្សែនរបស់មនុស្សបច្ចុប្បន្ននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
មែកផ្សេងៗគ្នានៃមែកធាងគ្រួសារមនុស្សបានបង្កាត់ពូជ និងប្តូរហ្សែនដែលជាដំណើរការហៅថា ការឈ្លានពានក្នុងឱកាសជាច្រើន។ លំដាប់ DNA នៃមនុស្សបុរាណ Neanderthals និង Denisovans បានផ្តល់ការយល់ដឹងអំពីធម្មជាតិ នៃព្រឹត្តិការណ៍ឆ្លង និងពេលវេលានៃមនុស្សបុរាណ។
ប្រហែលជាង៥០,០០០ ឆ្នាំមុន មនុស្សមួយក្រុមបានធ្វើចំណាកស្រុកពីទ្វីបអាហ្រ្វិកទៅកាន់ Eurasia ដែលពួកគេបានទាក់ទង នឹងមនុស្សបុរាណ Neanderthals ហើយបានផ្លាស់ប្តូរបំណែក DNA ។ ក្រុមអ្នកជំនាញមកពីសហរដ្ឋអាមេរិក បានរកឃើញថា ប្រហែលជា ៣ ភាគរយនៃ Neanderthal ហ្សែនបានមកពីការបង្កាត់ពូជជាមួយ ក្រុមមនុស្សបុរាណមួយផ្សេងទៀតកាលពី ៣០០.០០០ ឆ្នាំមុន៕
