អតីតកីឡាករ ខ្សែបម្រើបិសាចក្រហម លោក Owen Hagreaves នៅថ្ងៃនេះ បានលើកឡើងថា ក្លឹបគួរតែពិចារណា ក្នុងនាំយកកីឡាករ Mandzukic ដែលបច្ចុប្បន្ន កំពុងតែមិនទាន់ មានក្លឹបលេងនៅឡើយនោះ មកជួយសម្រាប់រដូវកាលក្រោយ។
ការនិយាយបែបនេះ ត្រូវបានធ្វើឡើងនៅពេលនេះ បិសាចក្រហមត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងទីផ្សារ ដើម្បីស្វែងរកកីឡាករ ខ្សែប្រយុទ្ធបន្ថែមនៅឡើយនោះ ទោះបីជាបច្ចុប្បន្ន Marcus Rashford, Anthony Martial និង Mason Greenwood បានបំពេញតំណែងបានយ៉ាងល្អក្តី។
លើសពីនេះ Odion Ighalo ដែលទើបតែបាន ចុះកុងត្រាបន្តលេងនៅ Old Trafford រហូតដល់ខែមករា ឆ្នាំ២០២១ក្តី ប៉ុន្តែជឿជាក់ថា ក្លឹបនឹងមានការងារជាច្រើនទៀត ដែលត្រូវធ្វើនាពេលខាងមុខ ដែលចាំបាច់ត្រូវតែមានអ្នកមកជួយ៕
ប្រែសម្រួល៖ស៊ុនលី
