បរទេស ៖ ដោយមាននាវាផ្ទុកយន្តហោះ USS Ronald Reagan ជាឧបករណ៍សង្គ្រាមនាំមុខ កងទ័ពអាកាស និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ បានប្រារព្ធធ្វើសមយុទ្ធហ្វឹកហាត់ នៅជិតប្រទេសជប៉ុន។
សមយុទ្ធនេះ មានការចូលរួមដោយនាវាផ្ទុកយន្តហោះ និងក្រុមវាយប្រហារ ដែលជានាវាផ្ទុកយន្តហោះដាក់ពង្រាយតែមួយគ្រឿង គត់របស់ទ័ពជើងទឹក ក៏ដូចជាកងវាយប្រហារ អេឡិកត្រូនិកទ័ពជើងទឹកលេខ១៣១ ដែលផ្លាស់ប្តូរមកពីកោះ Whidbey ទីក្រុងវ៉ាស៊ីនតោន កាលពីខែមិថុនា និងកងយន្តហោះចម្បាំងទ័ពអាកាសលេខ៣៥។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃតី០៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កងនាវាចម្បាំងទ័ពជើងទឹកលេខ៧ បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការហាត់សមរួមគ្នានេះ រួមមានប្រតិបត្តិការវាយប្រហារ ពីអាកាសទៅអាកាស សមយុទ្ធស្វែងរក និងជួយសង្គ្រោះក្នុងចម្បាំង និងសមយុទ្ធការពារដែនអាកាស ៕ប្រែសម្រួល៖ប៉ាង កុង