កីឡា

Ronaldinho នឹងប្រកាសរួចទោស ក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខនេះ

កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីច្បាប់ប៉ារ៉ាហ្គាយ បានបញ្ជាក់ថា អតីតកីឡាករ Ronaldinho ព្រមទាំងបងប្រុសលោក Roberto Assis ផង គឺនឹងអាចរួចពីទោស និងត្រូវដោះលែងហើយ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

បើយោងតាម មេធាវីរបស់ពួកគេទាំងពីរ លោកSergio Queiroz បាននិយាយថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈ របស់ប៉ារ៉ាហ្គាយ បានស្នើសុំអោយមានកិច្ចដំណើរការនីតិវិធី ប្រឆាំងនឹងបុរសទាំងនោះ ដែលត្រូវបានព្យួរ រង់ចាំការបើកសវនាការ នៅតុលាការចុងក្រោយនេះ។

រំលឹកដែរថាRonaldinho ព្រមទាំងបងប្រុសលោក Assis ត្រូវបានតុលាការ នៃប្រទេសប៉ារ៉ាហ្គាយ ប្រកាសឲ្យចាប់ខ្លួនតាំងតែពីខែមីនា ដោយចោទប្រកាន់ថា បានប្រើប្រាស់លិខិតឆ្លងដែន ដើម្បីឆ្លងចូលមកដល់ប្រទេសរបស់ខ្លួន ហើយបន្ទាប់មក ក៏ត្រូវបានដាក់ទោសពួកគេ ឲ្យជាប់នៅក្នុងសណ្ឋាគារផ្កាយ៤មួយកន្លែង និងពិន័យជាទឹកប្រាក់ ប្រមាណជា ១,៦លានផោនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top