កីឡា

Barcelona ត្រៀមផែនការធំ មួយដើម្បីទិញ Silva

ទីបំផុតនៅរដូវក្តៅនេះក្លឹបយក្សទាំងពីរ របស់អង់គ្លេសនិងអេស្បាញគឺ Barcelona និង Man City ទំនងជានឹងអាចចាប់ផ្តើមធ្វើជំនួញជាមួយគ្នា ជាលើកដំបូងបានហើយតាមរយៈការដោះដូរកីឡាករ។

ប្រភពសារព័ត៌មានបរទេសបានសរសេរថា ក្លឹបទាំងពីរគឺកំពុងចាប់ផ្តើមធ្វើការពិចារណា ហើយក្នុងការដោះដូរកីឡាករចំនួន២រូបគឺកីឡាករ Nelson Semedo និងកីឡាករ Bernardo Silva ។

យោងតាមការចេញផ្សាយរបស់ The Telegraph បានសរសេរថាក្លឹប Barcelona គឺកំពុងតែបានត្រៀម ផែនការធំមួយរួចទៅហើយដើម្បីនាំយក Silva មកអេស្បាញតាមរយៈការប្រគល់ Nelson Semedo បូកជាមួយនឹងកញ្ចប់លុយមួយចំនួនផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top