បច្ចេកវិទ្យា

Samsung បង្ហាញ Galaxy Z Fold 2 តម្លៃ២០០០ដុល្លាររាងតូច ជាងមុន និងមានយន្តការ បត់កាន់តែរលូន

កូរ៉េខាងត្បូង៖ក្រុមហ៊ុន Samsungបានដាក់បង្ហាញស្មាតហ្វូនថ្មីដែលអាចបត់ បានរបស់ខ្លួនគឺ Galaxy Z Fold 2 មានអេក្រង់ទំហំ ៧,៦ អ៊ីញធំជាងមុន ចំណែកប៊ែលហ្សិចតូចជាង មុន២៧ ភាគរយ និងយន្ដការបត់យ៉ាងរលូនជាងមុន ដោយលក់រាយក្នុងតម្លៃ២០០០ដុល្លារនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

Galaxy Z Fold 2 ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍និម្មិតមួយនាពេលបច្ចុប្បន្ននេះគឺជាទូរស័ព្ទ អាចបត់បានលើកទី ៣ របស់ក្រុមហ៊ុនកូរ៉េ និងជាការអាប់ដេតថ្មីរបស់ Galaxy Fold ចេញកាលពីឆ្នាំមុន។ នៅពេលលាតត្រដាងអេក្រង់របស់ទូរស័ព្ទមានទំហំធំជាង និងមានរាងការ៉េច្រើនជាងរូបមុនរបស់វា និងផ្តល់នូវបទពិសោធន៍មើលភាពយន្ត និងចាក់បញ្ចាំងកាន់តែច្រើនដល់ធ្នឹមស្តើង – ព្រំដែនរវាងការបង្ហាញ និងស៊ុម។

ស្មាតហ្វូនថ្មីប្រើប្រាស់ប្រព័ន្ធ 5G នេះក៏ភ្ជាប់មកជាមួយអេក្រង់ប្រភេទ Infinity-O គ្របដណ្តប់លើផ្ទៃមុខរបស់ទូរស័ព្ទទាំងមូល និងមានបំពាក់នូវម៉ាស៊ីនថតបែបរន្ធតូចមួយផងដែរ។ Samsung បានបង្ហាញកំពូលស្មាតហ្វូន Galaxy Z Fold 2 នៅព្រឹត្តិការណ៍ Unpacked និមិ្មតរបស់ខ្លួនសម្រាប់ស្មាតហ្វូន Galaxy Note 20 កាលពីខែមុនប៉ុន្តែទើបតែបានបង្ហាញព័ត៌មានលម្អិតពេញលេញ។

ទូរស័ព្ទនេះនឹងដាក់លក់នៅថ្ងៃទី ១៨ ខែកញ្ញាដោយមានការបញ្ជាទិញជាមុនចាប់ផ្តើមនៅលើគេហទំព័រ Samsung ចាប់ពីថ្ងៃនេះតទៅ៕

Most Popular

To Top