ភ្នំពេញ ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកហែលទឹក កម្រិតខ្ពស់ជាលើកដំបូង តាមប្រព័ន្ធអនឡាញ “Fina Online Swimming Coach Clinic ( Advanced Levels ) តាមរយៈ Video Conference ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការ របស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ រៀបចំដោយសហព័ន្ធខ្មែរ កីឡាហែលទឹក ប្រើប្រាស់ថវិកា របស់ក្រសួងអប់រំយុវជន និង កីឡាសម្រាប់ការបណ្ដុះបណ្ដាលប្រចាំឆ្នាំនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០បិទជាផ្លូវការ ហើយនៅសហព័ន្ធ ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា សិក្ខាកាមទទួលបានលទ្ធផល និទ្ទេសល្អ៩០ភាគរយ និងនិទ្ទេសល្អបង្គួរ១០ភាគរយ ដោរសារសិក្ខាកាមភាគច្រើន ចេះនូវភាសាបរទេស និងយល់ដឹងច្រេ ។ លោក James Richards ដែលជាគ្រូឧទ្ទេស នឹងធ្វើការឧទ្ទេសនាម ពីប្រទេសអង់គ្លេសមកតែម្ដងហើយសហព័ន្ធ នឹងរៀបចំបន្ទប់សិក្សាតាមប្រព័ន្ធអនឡាញសម្រាប់ដំណើរការវគ្គនេះ ។ សិក្ខាកាម ត្រូវសិក្សាមានចំនួន១៩រូប ក្នុងនោះនារី២រូប និង២រូបមកពីគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ។
សហព័ន្ធ បានស្នើសុំវគ្គសិក្សានេះទៅសហព័ន្ធអន្តរជាតិតាំងពីឆ្នាំ២០១៩មកម្ល៉េះ ដែលពេលនេះទើបគេផ្ដល់ ឲ្យកម្ពុជា ។ សិក្សាកាមដែលអាចចូល សិក្សាវគ្គនេះ បានសុទ្ធតែធ្លាប់ឆ្លងកាត់វគ្គ សិក្សាកម្រិតបឋម និង កម្រិតមធ្យមព្រោះនេះ ជាវគ្គកម្រិតខ្ពស់។
-លោក James Richards និយាយថា ឃើញការអភិវឌ្ឍកីឡាហែលទឹកកម្ពុជា ,ឃើញកម្ពុជាសាង សង់អាងហែលទឹកឡើងវិញ និងមានថ្មីៗបន្ថែម។បញ្ជាក់ថាអនាគតវិស័យហែល ទឹកកម្ពុជានឹងរីកចំរើនមិនខាន ៕ដោយ ៖ លី ភីលីព