ព័ត៌មានអន្តរជាតិ

មន្ត្រី ៖ ត្រីងាប់រាប់រយក្បាល នៅលើច្រាំងនៃទន្លេ Yellowstone ដោយសារតែប៉ារ៉ាស៊ីត ក្នុងទឹក

Montana ៖ មន្ត្រីម្នាក់បាននិយាយថា ការងាប់ត្រីរាប់រយក្បាលនៅទន្លេ Yellowstone ក្នុងទីក្រុង Montana យើងកំពុងធ្វើការស៊ើបអង្កេត លើមូលហេតុ នៃការស្លាប់នោះហើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ទោះបីជាការស្លាប់មិនទាន់ ត្រូវបានបញ្ជាក់ក៏ដោយ ក៏មន្រ្តីឧទ្យានប៉ាន់ស្មានថា ត្រីនេះបានស្លាប់ ដោយសារជំងឺតម្រងនោមរីក សាយភាយ (PKD) បង្កមេរោគប៉ារ៉ាស៊ីត ត្រូវបានរកឃើញលាក់ខ្លួននៅក្នុងទឹក ។ អ្នកជីវវិទូលើករណីនេះមានសត្វត្រីប្រហែលជា ២០០ក្បាលនៅតាមដងទន្លេរវាង Big Timber និង Livingston ។

របាយការណ៍អំពីឧប្បត្តិហេតុ បានចាប់ផ្តើមនៅចុងខែសីហា ដោយក្រុមធំបំផុតត្រូវបានគេរកឃើញ នៅលើចម្ងាយ ៩ ម៉ាយល៍មានត្រីងាប់សរុបចំនួន ១៤៩ ក្បាល។ ជំងឺតម្រងនោមដែលរីកសាយ អាចត្រូវបានគេប្រទះឃើញ ដោយតម្រងនោមហើម និងស្ពៀររួមជាមួយហ្សែនស្លេក ទាំងអស់នេះបណ្តាលឲ្យត្រីក្លាយ ជាស្លេកស្លាំង។
ត្រី នៅលើភ្នំ គឺជាពពួកសត្វប្រាក់តូចមួយ ដែលត្រូវបានគេរកឃើញ នៅតាមដងទន្លេ និងអូរនៃYellowstone ហើយមានលក្ខណៈអំណោយ ផលដល់អាងទឹកជ្រៅ និងទឹកស្អាត។
មន្ត្រីឧទ្យានកត់សម្គាល់ថា ត្រីនេះក៏ងាយនឹងមានការ បំពុលបរិស្ថានដែរ។ Montana Fish, Wildlife & Parks (FWP) បានកត់សម្គាល់ថា របាយការណ៍នៃត្រីងាប់ បានចាប់ផ្តើមលេចឡើង នៅចុងខែសីហា ៕ដោយ៖លី ភីលីព

Most Popular

To Top