ព្រឹត្តិការណ៍

យោធា រុស្ស៊ីនិងស៊ែប៊ី ចូលរួមក្នុងសហសមយុទ្ធ នៅបេឡារុស

បរទេស៖ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី ឈ្មោះ RIA បានដកស្រង់សម្តីក្រសួងការពារជាតិបេឡារុសនៅថ្ងៃអង្គារនេះថា កងកម្លាំងយោធាបេឡារុស រុស្ស៊ីនិងស៊ែប៊ី នឹងចូលរួមក្នុងសហសមយុទ្ធយោធា នៅក្នុងប្រទេសបេឡារុស។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា កាសែតខាងលើនេះបាននិយាយថា កងកម្លាំងរុស្ស៊ីនិងស៊ែប៊ី នឹងធ្វើដំណើរទៅដល់ប្រទេសបេឡារុស ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៥ ខែកញ្ញា តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា ប្រទេសបេឡារុស នាពេលបច្ចុប្បន្ននេះ កំពុងតែរងរង្គោះរង្គើដោយការតវ៉ាដ៏ធំជារៀងរាល់ថ្ងៃ ចាប់តាំងពីប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានអះអាងពីជ័យជំនះរបស់លោក នៅក្នុងដំណើរការបោះឆ្នោតជាតិ កាលពីខែមុននេះ៕

Most Popular

To Top