បរទេស ៖ នៅថ្ងៃអាទិត្យនេះ ក្រុមមន្ត្រី បាននិយាយ ថាមនុស្ស ៧ នាក់ហើយដែល ត្រូវបានគេអះអាងថា បានបាត់បង់ជីវិតនិងរាប់សិបនាក់ទៀត មិនបានទាន់ត្រូវបានរាប់បញ្ចូល និងរាប់រយនាក់បានបាត់បង់ផ្ទះសម្បែង របស់ពួកគេខណៈដែលភ្លើងឆេះព្រៃ នៅតែបន្តឆេះទូទាំងរដ្ឋ Oregon សហរដ្ឋអាមេរិក។
គួរឲ្យដឹងដែរថាអគ្គិភ័យ បានឆាបឆេះផ្ទៃដីជាង ១ លានហិចតាមកហើយនៅទូទាំងរដ្ឋ។ តួលេខនេះមានទំហំធំជាងតួលេខ មធ្យមប្រចាំឆ្នាំដល់ទៅទ្វេដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះបើយោង តាមរបាយការណ៍របស់ OregonLive ។
លើសពីនេះគេបានដឹងទៀតដែរថា គ្រោះអគ្គិភ័យនេះបានបណ្តាល ឱ្យមានការជម្លៀសមនុស្ស ប្រមាណជា ជាង ៤ ម៉ឺននាក់ហើយដែលបានភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេហើយក្នុង នោះការជម្លៀសជាច្រើន នៅតែត្រូវបានធ្វើឡើងមក ដល់ថ្ងៃសៅរ៍ម្សិលមិញនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី