ក្រុម Leeds United បានយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល ៤-៣ នាការប្រកួតសប្ដាហ៍ទី២នៃលីគកំពូលអង់គ្លេសនៅយប់មិញនេះ។
Leeds ២ប្រកួតបើកឆាកមកនេះ ឃើញថារកគ្រាប់បាល់បានច្រើន ហើយក៏ធ្លាយគ្រាប់បាល់វិញច្រើនផងដែរ។ ប្រកួតដំបូងពួកគេចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៤-៣ ហើយប្រកួតទី២នេះ បានយកឈ្នះលើក្រុម Fulham វិញ ក្នុងលទ្ធផល ៤-៣ ដែរ។ ដោយ២ប្រកួតមកនេះ ១ប្រកួតមានគ្រាប់បាល់ដល់ទៅ៧គ្រាប់ឯណោះ។
ត្បិតតែធ្លាយគ្រាប់ច្រើន យ៉ាងណាក្ដី ក៏លោក Marcelo Bielsa បានអះអាងថា លោកនឹងមិនប្ដូរក្បួន មកលេងការពារវិញនោះដែរ។ អ្វីដែលលោកមើលឃើញគឺក្រុមកំពុងលេងល្អ ដោយនៅខ្វះខាតតែតំបន់ ការពារប៉ុណ្ណោះ។ ការលេងប្រយុទ្ធគ្នា រហូតដល់នាទីចុងក្រោយនេះ គឺជាអ្វីដែលបាល់ទាត់គួរមាន មិនមែនលេងដើម្បីតែការពារមួយមុខនោះទេ៕
ដោយ ៖ sabay