មិនថាវាទាក់ទងនឹងការប្រឆាំងនឹងនំសូកូឡា ឬស្រាបៀរត្រជាក់ៗទេ ការប្រយុទ្ធប្រឆាំងនឹងការល្បួង អាចនិយាយបានស្រួលជាងការធ្វើ។
សមាគមន៍ចិត្តសាស្ត្រអាមេរិក (American Psychological Association) និយាយថា ប៉ុន្តែដោយsarមានគោលដៅច្បាស់លាស់ ការតាមដាន និងការអនុវត្តដោយខ្លួនឯង អ្នកអាចធ្វើឱ្យការគ្រប់គ្រងខ្លួនឯងបានប្រសើរឡើង។
សមាគមន៍ចិត្តសាស្ត្រអាមេរិក (American Psychological Association) បានណែនាំថា ៖
- ប្រើវិធីសាស្រ្ត “ឃ្លាតកាយ ណាយចិត្ត”
- រៀបចំសេណារីយ៉ូ “ប្រសិនបើ – បន្ទាប់មក” សម្រាប់ស្ថានភាពល្បួង
- លើកទឹកចិត្តជានិច្ច នេះអាចយកឈ្នះឆន្ទៈខ្សោយបាន
- ដូចជាសាច់ដុំដែរ ចូរហ្វឹកហាត់គ្រប់គ្រងខ្លួនឱ្យបានទៀងទាត់ ដើម្បីពង្រឹងវា
- ញ៉ាំជាប្រចាំដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាម
- ផ្តោតលើគោលដៅមួយក្នុងពេលតែមួយ៕ប្រភព៖health