ព័ត៌មានអន្តរជាតិ

ស្រោមអនាម័យ រាប់សែនស្រោម ដែលប្រើរួចត្រូវបានសម្អាត និងលក់បន្តនៅភាគខាងត្បូង ប្រទេសវៀតណាម

បរទេស៖ អាជ្ញាធរផ្សារក្នុងខេត្ត Binh Duong បានរឹបអូសស្រោមអនាម័យ ប្រើប្រាស់រួចចំនួន ៣២៤ ០០០ ស្រោម ដែលត្រៀមសម្អាតនិងលក់បន្តនៅលើទីផ្សារ។ នាយកដ្ឋានគ្រប់គ្រងទីផ្សារខេត្ត Binh Duong បានបំបែកចូលរោងចក្រនេះ នៅក្នុងសង្កាត់ Tan Vinh Hiep Ward ទីប្រជុំជន Tan Uyen របស់ខេត្តកាលពីថ្ងៃសៅរ៍។

នាយកដ្ឋានឃ្លាំមើលទីផ្សារវៀតណាម បានប្រកាសកាលពីថ្ងៃអង្គារថា អគារនេះត្រូវបានជួលដោយឈ្មោះ Pham Thi Thanh Ngoc ភេទស្រី អាយុ ៣២ ឆ្នាំ។

ក្រៅពីស្រោមអនាម័យ ដែលបានប្រើមានទំងន់ ៣៦០ គីឡូសរុប ក្រុមអ្នកស៊ើប អង្កេត ក៏បានរកឃើញស្រោមអនាម័យ រាប់ពាន់ដែលត្រូវបានវេចខ្ចប់ និងត្រៀមយកទៅលក់ ដោយមិនមានឈ្មោះម៉ាកទៀតផង ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top