ព័ត៌មានអន្តរជាតិ

ជំនួបកំពូលរបស់លោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង ជួយកាត់បន្ថយភាពតានតឹង និងសន្ដិភាពនៅឧបទ្វីបកូរ៉េ

វ៉ាស៊ីនតោន៖ អ្នកការទូតសហរដ្ឋអាមេរិកម្នាក់ បានលើកឡើងថា កិច្ចប្រជុំជាប្រវត្តិសាស្ត្រ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួយកាត់បន្ថយភាពតានតឹង ហើយអាចនាំឱ្យមានសន្តិភាព យូរអង្វែងនៅឧបទ្វីបកូរ៉េ ។

លោក Kelly Craft ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិបានទទូចថា ការចូលរួមរបស់លោក ត្រាំ ជាមួយប្រទេសកូរ៉េខាងជើង បានបង្ហាញនូវ“ ការរីកចម្រើនគួរឱ្យកត់សម្គាល់” ។

លោក Craft បានថ្លែងក្នុងពេលណែនាំប្រធានាធិបតី អាមេរិកមុនពេលជជែកវែកញែកទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា “ប្រធានាធិបតី ត្រាំ គឺជាប្រធានាធិបតី អាមេរិកដំបូងគេ ដែលបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង” ៕ដោយ ឈូក បូរ៉ា

Most Popular

To Top