បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះបញ្ជីខ្មៅលើមន្ត្រី និងអង្គភាពអ៊ីរ៉ង់ជាច្រើន ជុំវិញបទចោទប្រកាន់រំលោភបំពានសិទ្ធិមនុស្ស ដែលរួមបញ្ចូលទាំងការដាក់ទណ្ឌកម្ម លើចៅក្រមមួយរូប ដែលខ្លួននិយាយថា បានជាប់ពាក់ព័ន្ធ ក្នុងករណីការទោសប្រហារជីវិត កីឡាករបោកចំបាប់អ៊ីរ៉ង់ម្នាក់ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម លើលោកចៅក្រម Seyyed Mahmoud Sadati លោកចៅក្រម Mohammad Soltani សាខាមួយរបស់តុលាការ Shiraz ពន្ធនាគារ Adel Abad ពន្ធនាគារ Orumiyeh និងពន្ធនាគារ Vakilabad។
ចំណែកតំណាងពិសេស របស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ និងវេណេស៊ុយអេឡា លោក Elliott Abrams បាននិយាយថា ទណ្ឌកម្មទាំងនោះ គឺផ្តោតគោលដៅលើចៅក្រម ដែលកាត់ទោសប្រហារជីវិត កីឡាករបោកចំបាប់អីរ៉ង់ Navid Afkari៕ ប្រែសម្រួល៖ប៉ាង កុង