បរទេស៖ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ រដ្ឋមន្រ្តីការបរទេសស៊ីរី បានចោទប្រកាន់ប្រទេសតួកគី ថាគឺជាអ្នកឧបត្ថម្ភភេរវកម្មដ៏ធំបំផុត នៅក្នុងប្រទេសនិងក៏ដូចជាក្នុង តំបន់ផងដែរ ហើយបន្តថាតួកគីមានពិរុទ្ធ ពីបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្រោយការសម្រេចចិត្ត ផ្តាច់ការផ្គត់ផ្គង់ ទឹកដល់ទីក្រុងជាច្រើន ដែលមានជំហប្រឆាំង នឹងការកាន់កាប់របស់ទួរគី។
នៅក្នុងភាសា ដែលអាក្រក់ស្តាប់ លោក Walid al-Moallem បាននិយាយថា របបតួកគីគឺជារបប ដែលសោយរាជ្យខ្ពស់បំផុត នៅពេលដែលយើងនិយាយដល់ ថាតើអ្នកណាគឺជាអ្នកឧបត្ថម្ភ និងអ្នកផ្តល់ហិរញ្ញប្បទាន ដល់សកម្មភាពភេរវកម្ម។ លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅចំពោះមុខនៃកិច្ចប្រជុំ លើកដំបូងនៃមហាសន្និបាត អង្គការសហប្រជាជាតិ។
គួររំលឹកដែរថាជម្លោះដ៏រ៉ាំរៃ នៅក្នុងប្រទេសស៊ីរី បានកើតឡើងរយៈពេល៩ឆ្នាំមកហើយ ដែលចាប់ផ្តើមឡើង ពីសង្គ្រាមស៊ីវិលក្នុងស្រុក ហើយក៏បង្កទៅជាការប្រយុទ្ធគ្នាដ៏ស្មុគ្រស្មាញ នៅក្នុងតំបន់ ដែលបច្ចុប្បន្នតួកគី កំពុងកាន់តែតំបន់ភាគខាងជើង នៃប្រទេសស៊ីរី និងបានគាំទ្រដល់ក្រុមប្រយុទ្ធជាច្រើន ដែលមានកម្លាំង ប្រឆាំងទៅនឹងមេដឹកនាំ នៃប្រទេសស៊ីរី គឺលោក Bashar Assad ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី